សិក្ខាសាលាផ្សព្វផ្សាយគម្រោង”​លើកកម្ពស់សហគ្រិនវ័យក្មេងប្រកបអាជីវកម្មរួមគ្នា”

កាលពីថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០២១កន្លងទៅ អង្គការសាមគ្គីក្នុងភាពជាដៃគូជាមួយអង្គការផេកកម្ពុជា(Pact Cambodia)​បានរៀបចំសិក្ខាសាលាអនឡាញមួយ ដើម្បីផ្សព្វផ្សាយគម្រោង”លើកកម្ពស់សហគ្រិនវ័យក្មេងប្រកបអាជីវកម្មរួមគ្នា” ហៅកាត់​(EYE ACT)។ គម្រោងនេះមានការគាំទ្រពីអង្គការPact Cambodia តាមរយ:មូលនិធិUSAID។ សិក្ខាសាលានេះ មានគោល​បំណង​បង្ហាញផែនការសកម្មភាពសំខាន់ៗរបស់គម្រោងដល់អាជ្ញាធរ អ្នកពាក់ព័ន្ធ និងយុវជន យុវតី សហគ្រិនស្រ្តីវ័យក្មេងដែលជាគោលដៅគម្រោងក្នុងខេត្តកំពត។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក​ កែ​ សូដា អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ព្រមទាំងសមាសភាពពីអ្នកពាក់ព័ន្ធផ្សេងទៀត រួមមាន តំណាងមន្ទីរពាណិជ្ជកម្ខខេត្តកំពត តំណាងម្ចាស់ជំនួយពីអង្គការPact Cambodia យុវជន យុវតី សហគ្រិនស្រ្តីវ័យក្មេង វិស័យឯកជន និងអង្គការសង្គមស៊ីវិលក្នុងខេត្តសរុប ជាង៣០នាក់។ សិក្ខាសាលាប្រព្រឹត្តទៅដោយរលូន ទទួលបានការគាំទ្រ និងការសាទរយ៉ាងកក់ក្តៅពីអ្នកពាក់ព័ន្ធ និងក្រុមគោលដៅ៕

មតិស្វាគមន៍របស់ លោក អ៊ុក អំាងគីម នាយកប្រតិបត្តិអង្គការសាមគ្គី

ចំណាប់អារម្មណ៍របស់ លោក ស្រី ផេង ឡូឌី អនុប្រធានប្រចំាប្រទេស អង្គការ Pact Cambodia

ចំណាប់អារម្មណ៍របស់ លោក ស្រី លាន ស៊ីណាត អនុប្រធានការិយាល័យអភិវឌ្ឍពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្តកំពត

ចំណាប់អារម្មណ៍ និងបើកកម្មវិធីសិក្ខាសាលារបស់

លោក កែ សូដា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត

ការចែករំលែកបទពិសោធន៍ទាក់ទងនឹងអាជីវកម្ម របស់វិស័យឯកជន និងសហគ្រិនវ័យក្មេង