អំពីសាមគ្គី

អង្គការសាមគ្គីគឺជាអង្គការមិនមែន(ក្រៅ)រដ្ឋាភិបាល និងមិនដើម្បីប្រាក់ចំណេញ មានមូលដ្ឋាននៅខេត្តកំពត ហើយបាន​ចុះបញ្​ជីទទួល​ស្គាល់​ជាផ្លូវ ការនៅក្រសួងមហាផ្ទៃលិខិតលេខ ៣៥១ ស.ជ.ណ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០១។ អង្គការ​សាមគ្គីដឹកនំាដោយ​សមាជិកក្រុមប្រឹក្សាភិបាល​ចំនួន ០៥រូប។ វិធីសាស្រ្តអភិវឌ្ឍន៍ចម្បងរបស់អង្គការសាមគ្គី គឺពង្រឹង​អំណាច​សហគមន៍ ដើម្បីធ្វើការរួមគ្នាធ្វើអោយ​ប្រសើរឡើងនូវជីវភាព​រស់​នៅ​របស់ពួក គេប្រកបដោយសេចក្តីថ្លៃថ្នូរ ពិសេស​ផ្តោត​លើអ្នកងាយរងគ្រោះ ដូចជាកុមារ ស្រ្តី និងជនពិការ (ប្រែក្លាយពីអ្នកងាយរងគ្រោះទៅ​ជាកំលំាង​ដែល​មាន​សក្តានុ​ពល)។