​គម្រោង”លើកកម្ពស់សហគ្រិនវ័យក្មេងប្រកបអាជីវកម្មរួមគ្នា”

ត្រីមាសទី១ (មេសា-មិថុនា ២០២១) កន្លងមក ​ក្រោមគម្រោង EYE Act ក្នុងភាពជាដៃគូជាមួយអង្គការ​ផេកកម្ពុជា (Pact Cambodia) ដែលគំាទ្រជំនួយមូលនិធិពីUSAID អង្គការសាមគ្គី (SAMAKY Organization)បានជ្រើសរើសយុវជន យុវនារី ព្រមទំាងសហគ្រិនស្រ្តីវ័យក្មេងក្នងខេត្តកំពតជាក្រុមគោលដៅ។ បន្ទាប់ពីការជ្រើសរើស សាមគ្គីបានផ្តល់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមគោលដៅទំាងនោះជាបន្តបន្ទាប់ រួមមានវគ្គស្តីពី សិទ្ធិសេដ្ឋកិច្ចសង្គម និងចំណេះដឹងផ្នែកហិរញ្ញវត្ថុចំនួន១វគ្គ ភាពជាអ្នកដឹកនំា និងការចូលរួមរបស់ពលរដ្ឋចំនួន១វគ្គ និងវគ្គស្តីពីការគ្រប់គ្រងអាជីវកម្មខ្នាតតូចចំនួន១វគ្គ។ វគ្គទំាងនេះធ្វើឡើងដោយមានការប្រុងប្រយ័ត្នបំផុត និងអនុវត្តទៅតាមការណែនំារបស់ក្រសួងសុខាភិបាល យ៉ាងខ្ជាប់ខ្ជួន ពិសេស៣កុំ ៣ការពារ។