ក្រុមការងារ

  • ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលជាស្ថាប័នផ្នែកនិតិបញ្ញតិ្តរបស់អង្គការ។ សមាជិកក្រុមប្រឹក្សានាយក ជាសមាជិកស្ថាបនិក ឬជាអ្នកមានចំណេះយល់ដឹងខ្ពស់ មានបទពិសោធន៍ច្រើនក្នុងការអភិវឌ្ឍន៍សហគមន៍ ហើយពេញចិត្តនឹងទស្សនៈ បេសកកម្មរបស់អង្គការសាមគ្គី ព្រមទាំងស្ម័គ្រចិត្តជួយការងារអង្គការ។

ភារកិច្ច៖

  • ចូលរួមរាល់ការប្រជុំក្រុមប្រឹក្សាភិបាល
  • ជួយពង្រឹងទំនាក់ទំនងរវាងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា
  • ជួយពិនិត្យ និងកែសំរួលរបាយការណ៍គម្រោងស្នើសុំនានារបស់អង្គការតាមលទ្ធភាព
  • អនុម័តលើឯកសារគោលនានារបស់អង្គការ
  • ជួយអង្គការសាមគ្គីក្នុងការសំរេចចិត្ត និងដោះស្រាយបញ្ហា ដែលប៉ះពាល់ដល់កិតិ្តយសអង្គការក្នុងករណី​ដែល​គណៈកម្មការប្រតិបតិ្តមិនមានសមត្ថភាព និងលទ្ធភាពដោះស្រាយ
  • អនុម័តការជ្រើសតំាង និងបញ្ចប់កិច្ចសន្យារបស់នាយកប្រតិបត្តិ ដោយមានការពិភាក្សាជា​មួយគ​ណៈកម្មការប្រតិបត្តិ(ក្រុមគ្រប់គ្រង)
  • ផ្តល់បច្ចេកទេស និងជួយតម្រង់ទិសការងារដល់ក្រុមប្រតិបតិ្ត
  • សម្របសប្រួលបញ្ហារវាងនាយកប្រតិបតិ្ត និងបុគ្គលិក
  • វាយតម្លៃការងាររបស់នាយកប្រតិបត្តិ
  • ត្រួតពិនិត្យរបាយការណ៍រីកចម្រើនជាប្រចាំ
  • ត្រួតពិនិត្យ និងអនុម័តផែនការការងារ ផែនការប្រចាំឆ្នាំ
  • ចូលរួមនៅក្នុងការត្រួតពិនិត្យ និងអនុម័តរបាយការវាយតម្លៃប្រចាំឆ្នាំ។
  • គណៈកម្មការប្រតិបត្តិ

គណៈកម្មការប្រតិបត្តិជាស្ថាប័នប្រតិបត្តិរបស់អង្គការដែលគ្រប់គ្រងលើគ្រប់សកម្មភាព។ គណៈកម្មការប្រតិបត្តិមាននាយកប្រតិបត្ត ដែលជ្រើសរើសដោយក្រុមប្រឹក្សាភិបាលសំរាប់ដំណែងរយៈពេល៣ឆ្នាំជាអ្នកដឹកនំាការងារផ្ទាល់។ សមាជិកគណៈកម្មការប្រតិបត្តិ ជាបុគ្គលិកពេញសិទ្ធិ ដែលមានចំណេះដឹង មានបទពិសោធន៍ការងារ ហើយធ្វើការប្រកបដោយការច្នៃប្រឌិត។

ភារកិច្ច៖

គណៈកម្មការប្រតិបត្តិត្រូវគិតពី៖

  • ដំណើរការទូទៅរបស់អង្គការ(ចំណុចរីកចំរើន ចំណុចខ្វះខាត កែតម្រូវ)
  • កិច្ចប្រតិបត្តិការពីផ្នែកមួយទៅផ្នែកមួយ ពីក្រុមមួយទៅក្រុមមួយ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់
  • កិច្ចប្រតិបត្តិការនានារវាងអង្គការ និងអជ្ញាធរ ឬដៃគូអភិវឌ្ឍន៍នានា។
  • បុគ្គលិក១. បុគ្គលិកពេញសិទ្ធិគឺជាបុគ្គលដែលបំរើការងារក្រោយបញ្ចប់ការសាកល្បង និងបានចុះកិច្ចសន្យាជាបុគ្គលិកជាប់កិច្ចសន្យា ឬបុគ្គលិកជំនួយការ។២.បុគ្គលិកជំនួយការគឺជាបុគ្គលិកពេញសិទ្ធិឬបុគ្គលិកស្ម័គចិត្តដែលធ្លាប់បានមកជួយបំរើការងារផ្នែកណាមួយរបស់ អង្គការយ៉ាងមានប្រសិទ្ធិភាព ឬអ្នកក្រៅអង្គការដែលមានសមត្ថភាពសមស្រប ហើយអង្គការត្រូវការចាំបាច់។

    ៣.បុគ្គលិកស្ម័គ្រចិត្ត គឺជាអ្នកដែលលះបង់ពេលវេលា កំលាំង​ កាយ ចិត្ត និងទ្រព្យដោយពេញចិត្តមកជួយការងារនៅក្នុងអង្គការ។

    ៤.ទីប្រឹក្សាគឺជាបុគ្គលដែលបំរើការងារ និង បានចុះកិច្ចសន្យាជាទីប្រឹក្សាជាប់កិច្ចសន្យា។

 

 
ក្រុមប្រឹក្សាភិបាល
លោក អាំង ប៉ូរ៉ូ,
ប្រធានក្រុមប្រឹក្សាភិបាល

វណ្ណា ពៅ,
សមាជិកក្រុមប្រឹក្សាភិបាល

លោក តុង សេង,
សមាជិកក្រុមប្រឹក្សាភិបាល

លោក មែល ថាន,
សមាជិកក្រុមប្រឹក្សាភិបាល

គណៈគ្រប់គ្រង
លោក អ៊ុក អំាងគីម,
នាយកប្រតិបត្តិ

លោក ស៊ីម ហុន,
អ្នកសម្របសម្រួលកម្មវិធី

កញ្ញា សាត ស៊ីវន,
រដ្ឋបាល និងហិរញ្ញវត្ថុ

មន្រ្តីគម្រោង
កញ្ញា យួន ស្រីរ័ត្ន,
មន្ត្រីគាំពារកុមារ

លោក ដុំ រិទ្ធីវ៉ាន់,
មន្ត្រីអប់រំ

លោក កែម លី,
មន្រ្តីសន្តិសុខស្បៀង

លោក ស៊ូ ម៉ាត់,
ជំនួញការគាំពារកុមារ