ប្រវត្តិ
អង្គការសាមគ្គីបានបង្កើតឡើងក្នុងសត្សវត្សទី២១។ អង្គការសាមគ្គីគឺជាអង្គការមិនមែន(ក្រៅ)រដ្ឋាភិបាល និងមិន ដើម្បីប្រាក់ចំណេញបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្រសួងមហាផ្ទៃលិខិតលេខ ៣៥១ ស.ជ.ណ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០១។ ឆ្នំា២០០០-២០១៧ មានទីតំាងការិយាល័យនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្ន មានមូលដ្ឋាននៅក្នុង ខេត្តកមពត និង ដឹកនំាដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន០៥រូប។ វិធីសាស្រ្តអភិវឌ្ឍន៍ចម្បងរបស់អង្គការសាមគ្គី គឺពង្រឹងអំណាចសហគមន៍ ដើម្បីធ្វើការរួមគ្នាធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេប្រកបដោយសេចក្តីថ្លៃថ្នូរ ពិសេសផ្តោតលើអ្នកងាយរងគ្រោះ ដូចជាកុមារ ស្រ្តី និងជនពិការ (ប្រែក្លាយពីអ្នកងាយរងគ្រោះទៅ ជាកំលំាងដែលមាន សក្តានុពល)។
អង្គការសាមគ្គីចង់ឃើញ ពលរដ្ឋកម្ពុជាយល់ដឹងពីសិទ្ធិ(ចេះស្គាល់សិទ្ធិ ចេះប្រើសិទ្ធិ ចេះគោរពសិទ្ធិ) រស់នៅដោយប្រសើរ និងថ្លៃថ្នូរ។ អង្គការសាមគ្គីធ្វើការជាមួយអ្នកងាយរងគ្រោះ(ទុរគតជន អ្នកផ្ទុកមេរោគអេដស៏ ជនពិការ កុមារកំព្រា ពលកម្មកុមារ ជនជាតិដើមភាគតិច…) និងអ្នកបាត់បង់ឱកាស ដើម្បីឲ្យពួកគេទទួលបានចំណេះដឹងហើយពួកគេមាន សមត្ថភាព និងមានលទ្ធភាពទាមទារសិទ្ធិរស់នៅដោយប្រសើរ និងថ្លៃថ្នូរ។ សាមគ្គីធ្វើការយ៉ាង សកម្មលើការអប់រំ ចំណេះដឹងពីសុខភាពសហគមន៍ សិទ្ធិកុមារ សន្តិសុខស្បៀង ធនធានធម្មជាតិ និងអភិបាលកិច្ចល្អ ដើម្បីអោយ អ្នកផ្តល់សេវាមានការឆ្លើយតបសមស្របទៅនឹងតម្រូវការពលរដ្ឋ ជាពិសេសអ្នកងាយរងគ្រោះ។
គុណតម្លៃៈ ពាក្យស្លោកៈ
- រស់នៅជាមួយពលរដ្ឋ ១. បង្កើតការងារ មិនសុំការងារ
- រៀនសូត្រពីពលរដ្ឋ ២. បង្រៀនស្ទូចត្រី មិនឲ្យត្រីស៊ី
- អប់រំដល់ពលរដ្ឋ ៣. មិនជួលឲ្យស្នេហ៍ តែប្រៀនឲ្យស្និទ្ធ ។
ខ្មៅដៃ១ដើម ក្រដាស១សន្លឹក រួមគ្នាលើកស្ទួយសហគមន៍យើង